លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែ ហ៊ុនឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏ដូចជាពុទ្ធសាសនិកដទៃទៀត បានចូលរួមវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់វត្តចំនួន ៣៣វត្ត ក្នុងនោះវត្តនៅរាជធានីភ្នំពេញចំនួន ៧ និងវត្តនៅស្រុកស្ទោង ខេត្តកំពង់ធំចំនួន២៦វត្ត នារសៀលថ្ងៃព្រហស្បត្តិ៍ ទី១០កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសូរិយា ស្ថិតក្នុងសង្កាត់ ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។