ព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ត សារាយអណ្ដែត ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងពិធីដ៏មហោឡារិកនេះ បន្ទាប់ពីបានអញ្ជើញកាត់ខ្សែបូណ៌ជានិម្មិតរូប នែការសម្ពោធឆ្លងសមិទ្ធិផលនានា ដែលរួមមាន ៖ ព្រះវិហារថ្មី មានបណ្តោយ២៤ម៉ែត្រ ទទឹង១២ម៉ែត្រ; ស្រះទឹកមួយកន្លែងនៅខាងមុខព្រះវិហារ; ផ្លូវចាក់បេតុងមួយខ្សែ; រោងទទួលភ្ញៀវ និងជួសជុលកែលំអររបងវត្ត។ល។ ដែលទើបកសាងរួចរាល់ជាស្ថាពរ អស់ថវិកាប្រមាណជាង ៣៤៨,៦០០ដុល្លាអាមេរិក សម្តេចប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងអញ្ជើញមានប្រសាសន៍សំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយអង្គពិធីដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា អាជ្ញាធរខេត្តព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ច លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងពុទ្ធបរិស័ទ ជិតឆ្ងាយក្នុងខេត្ត ជាច្រើនផងដែរ ។
សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី កាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ត សារាយអណ្ដែត
