អភិបាលក្រុងព្រៃវែង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលេខ 3110A


ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលេខ 3110A ស្ថិតនៅភូមបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដោយមានការចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរសាធារណការខេត្ត លោកចៅសង្កាត់បារាយណ៍ ស្មៀន មេភូមិ អនុភូមិ ក្នុងសង្កាត់បារាយណ៍ នៃក្រុងព្រៃវែង ។

គួររំលែកថា ផ្លូវក្រាលកៅស៊ូថ្មី ដែលមានប្រវែង ១៨០០ ម៉ែត្រ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង នេះកើតមានឡើង ដោយមានការផ្តួចផ្តើមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងស្ថាបនាដោយពីមន្ទីរសាធារណការខេត្ត និងកិច្ចសហការដោយផ្ទាល់ពីលោកអភិបាលក្រុងព្រៃវែង ក្នុងការជួយជ្រុមជ្រែង ជំរុញអោយមានស្ថាបនាផ្លូវនេះ។
ប្រជាពលរដ្ឋបានសំដែង នូវការសប្បាយចិត្ត និងត្រេកអរដែលទទួលបាននូវសមិទ្ឋិផលថ្មី ក្នុងភូមិ សង្កាត់របស់គាត់ និងបេត្តជ្ញាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ។