លោកជំទាវឧកញ៉ា​ កែវ​ ម៉ាលី​ អញ្ជើញចុះជួប​សំណេះ សំណាល​​ និងសាកសួរសុខទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ​ទីទាល់ក្រ ដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជា ចំនួន៣០គ្រួសារ​ ក្នុងសង្កាត់បាក់ខែង


ក្រុមការ​ងារ​ចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ដឹកនាំដោយ លោកជំទាវឧកញ៉ា​ កែវ​ ម៉ាលី​ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី​ សាយ ឈ៉ំ​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការ​ងារ​ចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ​ បានអញ្ជើញចុះជួប​សំណេះ សំណាល​​ និងសាកសួរសុខទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ​ទីទាល់ក្រ ដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជា ចំនួន៣០គ្រួសារ​ ក្នុងសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃអាទិត្យ​ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅក្នុងទីស្នាក់ការគណបក្សប្រជាជន​កម្ពុជា សង្កាត់បាក់ខែង​​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​។​

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា ប្រធានក្រុមការ​ងារ​ចល័តពិសេស ចុះជួយខណ្ឌជ្រោយចង្វារ​ ក៏បាននាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា​ និងជាអនុប្រធានគណបក្សប្រជាជន​កម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ​ទីទាល់ក្រ ដែលជាសមាជិកគណបក្សប្រជាជន​កម្ពុជា ចំនួន៣០គ្រួសារ​ ដោយក្នុងមួយគ្រួសារៗ ទទួលបាន÷ អង្កចំនួន០១​បាវ១៥គីឡូក្រាម​ ទឹកត្រីចំនួន០១យូរ ទឹកស៊ីអ៉ីវចំនូន០១យូរ ស្ករ-សចំនូន០៣គីឡូក្រាម ទឹកដោះគោខាប់ចំនួន០៥កំប៉ុង ថវិកា៤០.០០០រៀល កងកម្លាំង១០នាក់ និងក្រុមយុវជន​១១នាក់​​ ក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕