ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ


នៅរសៀលព្រហស្បតិ៍៩រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅអាគារប៉ាស្ទ័រ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បន្ទាប់ មកឯកឧត្តមប្រធានបានអញ្ជើញចុះទៅជួបសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពជ្រោយចង្វារ ដែលស្ថិតភូមិ២ ឯកឧត្តមប្រធានបានឧបត្ថម្ភដល់ស្ត្រី ដែលទើប សម្រាលកូន នឹងអ្នកដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាពនេះផងដែរ។