ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារជួសជុលស្ថានីយបូមទឹក ចំនួន ០៣ ស្ថានីយ ស្ថិតក្នុងខេត្តតាកែវ និងខេត្តស្វាយរៀង ព្រមទាំងម៉ាស៊ីនបូមទឹកចល័ត ចំនួន ០៧ គ្រឿង នៅជម្រកគ្រឿងចក្រឃ្មួញ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារជួសជុលស្ថានីយបូមទឹក ចំនួន ០៣ ស្ថានីយ ក្នុងខេត្តតាកែវ
