ឯកឧត្តម ថងសាវុនអភិបាលខេត្តរតនគិរីនិងលោកជំទាវអញ្ជើញសំណេះសំណាលជាមួយនឹងម្ដាយនិងក្មួយៗកុមារាកុមារីនៅអង្គការភូមិកុមារ អេសអូអេស


ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី
លោកជំទាវនាព្រឹកថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨ អមដំណើរដោយមន្ត្រីអ្នកមុខអ្នកការមួយចំនួនបានអញ្ជើញសំណេះសំណាលជាមួយម្ដាយនិងក្មួយៗកុមារាកុមារីប្រមាណជាង ១០០នាក់ ដែលរស់នៅក្នុងភូមិកុមារអេសអូអេសកម្ពុជា ស្ថិតនៅភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង ។ មានប្រសាសសំណេះសំណាលជាមួយកុមារាកុមារីនិងអ្នកម្ដាយមានឱកាសនេះឯកឧត្តម ថងសាវុនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គការភូមិកុមារអេសអូអេសដែលបានផ្តល់ភាពកក់ក្តៅដល់ក្មួយៗកុមារាកុមារីទាំងអស់ដែលកំពុងហូបចុកស្នាក់នៅសិក្សារៀនសូត្រនៅក្នុងភូមិកុមារអេសអូអេសបានយ៉ាងល្អប្រសើរ។ ឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់ក្មួយៗកុមារាកុមារីត្រូវធ្វើខ្លួនជាកូនល្អសិស្សល្អមិត្តល្អ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រនិងត្រូវស្ដាប់ការអប់រំទូន្មានពីអ្នកម្ដាយមើលថែឱ្យបានគ្រប់គ្នា។

នៅក្នុងឱកាសនេះដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនាក៏ដូចជារួមចំណែកសម្រួលដល់ការហូបចុកស្នាក់នៅរបស់ក្មួយៗឯកឧត្តម ថងសាវុននិងលោកជំទាវក៏បានឧបត្ថម្ភដល់អង្គការភូមិកុមារ អេស​អូអេេសនាឱកាសនេះនូវអង្គរចំនួន ១០បេស្មើនឹង ៥០០ គីឡូក្រាមព្រម ទាំងគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាចំនួន ១ លានរៀលផងដែរ។