ផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រ ដែលស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាបត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ


ព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្ត ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រ ដែលស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀន ។

ជាមួយគ្នានេះផងដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានប្រគេនថវិកាចំនួន៧លានរៀល ដល់ព្រះចៅអធិការវត្តទេពប្រណម និងផ្តល់ថវិកាជូនដល់បងប្អូនដែលបានចូលរួមទាំង ៥០០នាក់ ដោយម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន ២ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្សចំនួន៥០៤នាក់ ក្នុងម្នាក់ៗថវិកា ៥០០០រៀលផងដែរ៕