កម្មវិធី​សំណេះសំណាល​ជាមួយ​លោក​គ្រូ អ្នក​គ្រូ មាតា​បិតា អាណាព្យាបាល​ និង​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​អង្គរបាន ខេត្ត​កំពង់​ចាម


ខេត្ត​កំពង់​ចាម៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កម្មវិធី​សំណេះសំណាល​ជាមួយ​លោក​គ្រូ អ្នក​គ្រូ មាតា​បិតា អាណាព្យាបាល​ និង​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​អង្គរបាន ខេត្ត​កំពង់​ចាម ដើម្បី​ប្រមូល​យក​ព័ត៌មាន​ពី​ស្ថានភាព​អប់រំ​ក្នុង​តំបន់ និង​ផ្ដល់​នូវ​អនុសាសន៍​​សំខាន់​ៗ​សំដៅ​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​កម្ពុជា អោយ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។​

កម្មវិធី​​សំណេះ​សំណាល​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​សាលា​បឋម​សិក្សា និង​អនុវិទ្យាល័យ​អង្គរបាន ក្នុង​ខេត្ត​កំពង់​ចាម៕