ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា


US 19 07 16 2 copy

     ឧបការីបរទេសអាមេរិក បានសម្តែងក្តីកង្វល់ និងចង់ឲ្យកម្ពុជាមា នបរិយាកាសនយោបាយល្អប្រសើរមុនការបោះឆ្នោត ។ ការបញ្ជាក់របស់ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tom Maslinowski ធ្វើឡើង គ្រាដែលលោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាការងារ ជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តម អ៊ុច បូរិទ្ធ នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះ ។

     សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់ លោក Tom Malinowski ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស និងពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរីនិងយុត្តិធម៌ នៅកម្ពុជា ។ ឯកឧត្តម អ៊ុច បូរិទ្ធ មានប្រសាសន៍អំពីកិច្ចពិភាក្សាជាមួយ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ ធ្វើឡើងក្នុងគ្រាដែលមានស្ថានការ ទើបបាញ់ប្រហារអ្នកវិភាគនយោបាយ លោក កែម ឡី និងការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ នៅកម្ពុជា នឹងចាប់ផ្តើមនាពេលខាងមុខ ។

     ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ លោក Tom Malinowski នៅថ្ងៃទី១៨ ខែកក្កដានេះ បានជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំងក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា ។ លោកក៏នឹងរំលឹកអោយកម្ពុជា លើកកំពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្សផងដែរ ។ លោកឧបការីរដ្ឋមន្ត្រី នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្ត នៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចម្លើយនេះ ។

     តាមការជូនដំណឹង នៅថ្ងៃទី១៩ ខែកក្កដា លោកឧបការីរដ្ឋមន្ត្រី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោត នៅសហរដ្ឋអាមេរិក ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យ នៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិក នៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួតផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងការទំនាក់ទំនង គ្នាជាបណ្តាញនៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍។

US 19 07 16 3 copy  US 19 07 16 4 copy