ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់សំណងរបស់អង្គការសហប្រជាជាតិជូនគ្រួសារលោកអនុសេនីយ៍ត្រី សួន សំបូរ


នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ មិថុនា ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់សំណងរបស់អង្គការសហប្រជាជាតិជូនគ្រួសារលោកអនុសេនីយ៍ត្រី សួន សំបូរ កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្ម កាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០១៥ ដោយសារជម្ងឺគ្រុនចាញ់។