ឯកឧត្តមអ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារនិងរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនៃថ្ងៃខាងមុខនេះ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអង្គារ៍ ១៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨នេះ ឯកឧត្តមអ៊ុន ចាន់ដា សមាជិកគណ:កម្មាធិការកណ្តាលនិងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារនិងរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនៃថ្ងៃខាងមុខនេះ ព្រមទាំងបានដាក់ទិសដៅដល់ប្រធាន អនុប្រធានក្រុមបក្សចុះមូលដ្ឋានក្នុងស្រុករវៀង ខេត្តព្រះវិហារសម្រាប់យកទៅអនុវត្តជាក់ស្តែងផងដែរ។