កម្ពុជា និងបណ្តាប្រទេសអាស៊ាន ប្តេជ្ញាប្រឆាំង ឧក្រិដ្ឋកម្មតាមអ៊ីនធើណែត


Internet Crime 25 07 16 2 copy

     កម្ពុជា និងបណ្តាប្រទេសអាស៊ានទាំង១០ បានប្តេជ្ញាប្រឆាំងដាច់ខាត ចំពោះព័ត៌មានមិនពិត ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ដើម្បីសន្តិសុខក្នុងតំបន់ ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ឯម សំអាន ដែលដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំ ក្នុងវេទិកាអនាគតនៃឧក្រិដ្ឋកម្មតាមអ៊ីនធើណែត Forum On the Future of Cybercrime ក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ បានប្រាប់អប្សរាណិតឲ្យដឹងថា ក្រោយពីកិច្ចប្រជុំរយៈពេល១ថ្ងៃបានបញ្ចប់នោះ គឺប្រទេសទាំង១០ របស់អាស៊ាន បានសហការគ្នាក្នុងការប្រឆាំងនូវព័ត៌មានមិនត្រឹមត្រូវ ញុះញង់បង្កអសន្តិសុខដល់តំបន់ ។

     សូមជម្រាបថា នាពេលនេះ សកម្មភាពរបស់ក្រុមភេរវករ ត្រូវគេឃើញថា បានវាយលុកតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ដូចជាប្រទេសបារាំងកាលពីថ្មីៗនេះ ក្នុងការបាញ់រះវាយប្រហារបណ្តាលឲ្យមានអ្នកស្លាប់ជាង ១០០នាក់ ក្នុងទីក្រុង Nice ។ បណ្តាប្រទេសអាស៊ានឯនេះវិញ ក្នុងការរក្សាសន្តិសុខក្នុងតំបន់ បានរឹតបន្តឹងប្រយុទ្ធប្រឆាំង នូវឧក្រិដ្ឋកម្មតាមអ៊ីនធើណែត Cybercrime ដើម្បីបញ្ចៀសការបញ្ចេញព័ត៌មានខុសពីការពិត ញុះញង់ពីបណ្តាក្រុមណាមួយ ក្នុងគោលដៅបំផ្លិចបំផ្លាញ់សន្តិសុខតំបន់អាស៊ាននេះ ។

     នៅកម្ពុជាឯនេះវិញ ក៏ត្រូវរៀបចំគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត Cybercrime Law ។ សហរដ្ឋអាមេរិកក៏ត្រូវគេឃើញថា កំពុងធ្វើការជាមួយកម្ពុជា និងបង្ហាញកម្ពុជា អំពីច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ។ ទិន្នន័យពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ចំនួនអ្នកប្រើអ៊ីនធើណែត ក្នុងពេលបច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ៧លាននាក់ ដែលស្ទើរតែពាក់កណ្តាលចំនួនប្រជាជនសរុប ។

Internet Crime 25 07 16 3 copy  Internet Crime 25 07 16 4 copy

Internet Crime 25 07 16 5 copy  Internet Crime 25 07 16 6 copy

Internet Crime 25 07 16 7 copy  Internet Crime 25 07 16 8 copy