ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ ខេត្តកំពត


ខេត្តកំពត៖ ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ ខេត្តកំពត ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់មន្ត្រីអប់រំដែលបានខិតខំបំពេញការងារបានល្អ ដែលនេះក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

ពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំខេត្តកំពត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅពហុកីឡដ្ឋានខេត្តកំពត។

ក្នុងការបំពាក់គ្រឿងឥស្សរិយយសការងារនេះ មន្ត្រីដែលទទួលបានមេដាយ និងប័ណ្ណសរសើរ សរុបចំនួន ៥៦៥នាក់ ដោយមានស្រី២០៣នាក់ ហើយក្នុងនោះមេដាយអស្សឫទ្ធិ ចំនួន៦នាក់ ស្រី១នាក់ មេដាយមាស១០៨នាក់ ស្រី៣៣នាក់ មេដាយប្រាក់១៦២នាក់ ស្រី៥៦នាក់
មេដាយសំរឹទ្ធ ២៤៧នាក់ ស្រី៨៥នាក់ និងប័ណ្ណសរសើរ ៤២នាក់ ក្នុងនោះស្រី២៨នាក់៕