កម្ពុជា ថៃ បើកកិច្ចប្រជុំប្រឆាំងគ្រឿងញៀន


Thai Cam drug 26 07 16 2 copy

     ខេត្តជាប់ព្រំដែនកម្ពុជា និងថៃបានបើកកិច្ចប្រជុំរួមគ្នាមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រាដែលការចរាចរណ៍គ្រឿងញៀន ពីថៃត្រូវគេឃើញថាមានសកម្មភាពច្រើនគួរព្រួយបារម្ភ ។ នៅថ្ងៃទី២៥ ខែកក្កដានេះកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃ លើកទី១០ បានប្រព្រឹត្តិទៅ ក្នុងខេត្តសៀមរាប ក្រោមវត្តមានអគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ឯកឧត្តមសេនីយ៍ មាស វិរិទ្ធ និងអគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ឯកឧត្តម ស៊ីរិន យ៉ាស៊ីតឌីចៃ រួមទាំងមន្ត្រីដែលពាក់ព័ន្ធកំលាំងអនុវត្តន៍ច្បាប់ ពីបណ្តាខេត្តជាប់ព្រំដែនភាគីកម្ពុជា មានខេត្តបន្ទាយមានជ័យ… បាត់ដំបង់… ប៉ែលិន… ឧត្តរមានជ័យ… ព្រះវិហារ… ខេត្តកោះកុង យោធភូមិភាគ៤… និងភូមិភាគ៥ និងភាគីថៃ មានមកពីតំបន់២… និងតំបន់៣ ។

     នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអរគុណដល់ភាគីថៃ ដែលតែងជួយកម្ពុជាដូចជា ជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា ពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន… បណ្តុះបណ្តាលមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន (BLO) កម្ពុជាលើការប្រយុទ្ធប្រឆាំង បទល្មើសជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែន ។ មិនតែប៉ុណ្ណោះ បានផ្តល់សម្ភារៈមធ្យោបាយសម្រាប់បម្រើ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានទូកប្រដេញម៉ូតូរថយន្ត… ពង្រឹងនិងបង្កើនសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍គ្រឿងញៀន… ភាគីថៃនឹងបញ្ជូនទីប្រឹក្សាការងារគ្រឿងញៀនមកប្រចាំនៅកម្ពុជា ដើម្បីទំនាក់ទំនងការងារជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលខាងមុខដ៏ឆាប់ៗ ឯកឧត្តម ស៊ីរិនយ៉ាស៊ីតឌីចៃ បានមានប្រសាសន៍ដោយ ថ្លែងអំណរគុណ ដល់ភាគីកម្ពុជា និងសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំនិងមានប្រសិទ្ធភាពបន្ថែមទៀត ។

Thai Cam drug 26 07 16 3 copy  Thai Cam drug 26 07 16 4 copy

Thai Cam drug 26 07 16 5 copy  Thai Cam drug 26 07 16 6 copy