អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ក្នុងភូមិព្រះធាតុ សង្កាត់រលួស


នៅព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤៦៥ ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខណ្ឌ និងលោកជំទាវ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរ អំពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។ ផ្លូវបេតុងថ្មី០១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។