ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានដឹកនាំក្រុមគ្រូពេទ្យ នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ភ្លើងឆេះរទេះ


នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំក្រុមគ្រូពេទ្យ នៃអង្គការស្ម័គ្រចិត្តជុំវិញពិភពលោក ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅសង្កាត់ភ្លើងឆេះរទេះ ស្ថិតនៅវត្តជន្លង់ម្លូរ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ នឹងសំណូមពរប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ជ្រេីសរេីសគណបក្សដែលខ្លួនពេញចិត្ត ដេីម្បីការពារសមិទ្ធផលដែលកំពុងមានបច្ចុប្បន្ន ថែរក្សាសន្តិភាព និងដើម្បីធានាការអភិវឌ្ឍន៍។