មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នេះ បានចល័តគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ចុះអន្តរាគមន៍កាយប្រឡាយ ០១ ខ្សែ ដើម្បីនាំទឹកពីស្ទឹងស្វាយដូនកែវ ទៅស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកប្រមាណ ១២០ ហិកតា របស់បងប្អូនប្រជាកសិករស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។