មេធាវីបង្ហាញភស្តុតាងការប្តឹងមេដឹកនាំសង្គ្រោះជាតិ


Isue 05 08 16 2 copy

     មេធាវីរាជរដ្ឋាភិបាលបានថ្លែងថា លោកនឹងចូលបង្ហាញភស្តុតាង និងបង្ហាញសាក្សីនៅចំពោះមុខការកោះហៅ របស់តុលាការរាជធានីនៅព្រឹកថ្ងៃទី៥ ខែសីហា ទាក់ទងនឹងការប្តឹងចំពោះ លោក សម រង្ស៊ី និង លោកស្រីថាក់ ឡានី

     សូមជំរាបថា លោកមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា បានប្តឹង លោក សម រង្ស៊ី និងប្តឹងចំពោះ លោកស្រី ថាក់ ឡានី ដែលនិយាយចោទថារាជរដ្ឋាភិបាល និង សម្តេចតេជោ ហ៊ុន សែន បានបាញ់សម្លាប់ លោក កែម ឡី លោកមេធាវី គី តិច បានមានប្រសាសន៍នៅថ្ងៃទី៤ ខែសីហានេះថា ការចូលទៅបញ្ជាក់ពាក្យបណ្តឹងនៅថ្ងៃទី៥ ខែសីហានេះ គឺជានិតិវិធី របស់តុលាការ ។

     សូមជំរាបថា យោងតាមពាក្យបណ្តឹង មេធាវីរបស់រាជរដ្ឋាភិបាល បានប្តឹងទាមទារអោយតុលាការផ្តន្ទាទោស លោក សម រង្ស៊ី និង លោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារការសងជម្ងឺចិត្តចំនួនទឹកប្រាក់ចំនួន ១រយរៀល ពីបុគ្គលចោទប្រកាន់ទាំង២នាក់នោះផងដែរ ។

     គួររំលឹកថា លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងហាងកាហ្វេម៉ាតមួយកន្លែង ក្នុងខណ្ឌចំការមន។ សមត្ថកិច្ចដែលសហការជា មួយនឹងប្រជាជនបានដេញប្រកិត និងចាប់ខ្លួនបាននៅលើផ្លូវ សុធារសក្បែរវត្ត ស្វាយអំពែនៅថ្ងៃដដែលនោះ។

     ជនសង្ស័យក្រោយការចាប់ខ្លួន បាននិយាយក្លែងទាំងឈ្មោះ និងកន្លែងស្នាក់នៅថែមទៀត ដែលទីបំផុតត្រូវបណ្តាញសង្គមបានផ្សាយឈ្មោះពិតថា ជនសង្ស័យនោះ មិន មែនឈ្មោះជួបសម្លាប់ទេ… ឈ្មោះពិតប្រាកដគឺឈ្មោះ អឿត អាង ដែលធ្លាប់ជាសកម្មជនរបស់គណបក្ស សង្គ្រោះជាតិក្នុងខេត្តសៀមរាបថែមទៀត ។