បើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ!
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៣៩៥ម៉ែត្រ ទទឹង០៤ម៉ែត្រ និងដាក់ប្រព័ន្ធលូ ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ។