លោកជំទាវ​ បាន ស្រីមុំ បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខជាសមាជិក សមាជិកបក្សចំនួន ៧៥០នាក់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃអង្គារ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ បាន ស្រីមុំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន តំណាងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន រួមដំណើរដោយក្រុមការងារចុះពង្រឹងឃុំអូរអណ្តូង បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខសមាជិកបក្សក្នុងសាខាបក្សភូមិថ្នល់ទទឹង ភូមិថ្នល់កែង និងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួន ៧៥០នាក់។

ក្នុងឱកាសនោះ សមាជិក សមាជិកាបក្សទាំងអស់ បានប្តេជ្ញាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ គ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។