ចំនួនអ្នកសង្កេតការណ៍ប្រឡងបាក់ឌុប កើនជាង ៦ពាន់នាក់


Inspector 18 08 16 2 copy

     អ្នកសង្កេតការណ៍ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុបនៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០១៦នេះ នឹងមានចំនួន ៦២០០រយនាក់ កើនឡើងជាងឆ្នាំមុន ។

     ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានមានប្រសាសន៍បញ្ជាក់ថា ការកើនឡើងចំនួនអ្នកសង្កេតការណ៍ ប្រឡងសញ្ញាប័ត្របាក់ឌុបឆ្នាំនេះ នឹងធ្វើឲ្យការប្រឡងកាន់តែមានសុក្រឹត្យភាព និងគុណភាពខ្ពស់ជាបន្ថែមទៀត ។ ប្រសាសន៍បញ្ជាក់ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងនៅក្នុងពិធីជួបជុំជាមួយ អ្នកសង្កេតការណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៧ ខែសីហានេះ នៅវិទ្យាស្ថានបច្ចេកវិទ្យា ដោយមានការចួលរួមពី រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារុន… ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី… មន្ត្រីពាក់ព័ន្ធ… និងអ្នកសង្កេត ការណ៍សារុបប្រមាណ ៤ពាន់នាក់ ។

     ឯកឧត្តម ឱម យ៉ិនទៀង បានមានប្រសាសន៍ថា អ្នកសង្កេតការណ៍ទាំង ៦២០០ រយនាក់ គឺភាគច្រើនជាយុវជនស្ម័គ្រចិត្ត និងមួយចំនួនទៀត ជាសមាជិកមកពីអង្គការក្រៅរដ្ឋាភិបាលនានា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកទឹកចិត្ត ដល់យុវជនដែលជាអ្នកស្ម័គ្រចិត្ត សង្កេតការណ៍ពីផលប្រយោជន៍ ដែលបានមកពីការចូលរួមសង្កេតការណ៍នេះ ។

     ចំនួនអ្នកសង្កេតការណ៍ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ត្រូវគេឃើញថា បានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកាលពីឆ្នាំ ២០១៤ មានអ្នកសង្កេតការណ៍ប្រមាណ៤ ពាន់នាក់… នៅឆ្នាំ២០១៥ចំនួន អ្នកសង្កេតការណ៍បានកើនឡើងដល់ជាង ៥៦០០ រយនាក់… ហើយនៅឆ្នាំ២០១៦នេះទៀត ចំនួនអ្នកសង្កេតការណ៍បានកើនដល់ ៦២០០រយនាក់ ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹង ប្រព្រឹត្តទៅ នៅថ្ងៃទី២២ សីហា ខាងមុខនេះ ។

Inspector 18 08 16 3 copy  Inspector 18 08 16 4 copy