ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្ត ឈូងលៀបព្រះសីហនុរាជ្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៦៥០ នាក់ នៅក្នុងឃុំរកាខ្ពស់


នៅថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្ត ឈូងលៀបព្រះសីហនុរាជ្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៦៥០ នាក់ នៅក្នុងឃុំរកាខ្ពស់។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យទីតាំងសំណើរសង់សាលាមត្តេយ្យ នៅក្នុងភូមិព្រែកត្រែង។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្តកម្មវិធីប្រគេនទៀនព្រះវស្សាដល់វត្ត សិត្បូ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៤០០នាក់ និងបានអញ្ជើញពិនិត្យសំណើរជួសជុលអគាររបស់សាលាបឋមសិក្សា ហ៊ុន សែន សិត្បូ ដែលមានសភាពទ្រុឌទ្រោម នៅក្នុងឃុំសិត្បូ ស្រុកស្អាង។