អង្គការWCS និងអង្គការ ACCB ព្រលែងប្រភេទសត្វកម្រចំនួន៤ក្បាល ចូលក្នុងព្រៃធម្មជាតិវិញ


ដែនជម្រកសត្វព្រៃ ព្រះរកា-ឆែប ខេត្ដព្រះវិហារ បានសហការជាមួយអង្គការWCS និងអង្គការ ACCB បានព្រលែងសត្វព្រៃចំនួន៤ ក្បាលដែលជាពពួកសត្វកម្រឱ្យចូលទៅរស់នៅក្នុងព្រៃ ធម្មជាតិវិញ។ នេះបើតាមការចេញផ្សាយរបស់អង្គការWCS នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្ដថា សត្វព្រៃដែលបានព្រលែងនោះរួមមានសត្វ ត្រដក់តូចចំនួន០២ក្បាល និងកុកពាក់អំបោះ ចំនួន០២ ក្បាល ត្រូវព្រលែលឱ្យចូលក្នុងព្រៃ ធម្មជាតិវិញ បន្ទាប់ពីសត្វទាំងនោះបានព្យាបាល ឱ្យជាសះស្បើយរួចមក ។

សូមបញ្ជាក់ដែរថា សត្វទាំង៤ក្បាល់នេះ ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវៈចម្រុះ(ACCB)យកទៅព្យាបាលកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងមកបន្ទាប់ពីវា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញវាហើរទៅណាមិនរួច នៅក្បែរស្រែរបស់ពួកគាត់៕