នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីរកសំឡេងឆ្នោតដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិគៀន ឃ្លាំងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ ក្នុងនោះឯកឧត្ដមប្រធានបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់គ្នា ៕