មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង នៅចំណុចស្ពានគីហ្សូណា


ខណៈទឹកទន្លេមេគង្គកំពុងមានការកើនឡើងជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង នៅចំណុចស្ពានគីហ្សូណា ដើម្បីត្រៀមបូមរំដោះទឹក បញ្ជៀសការលិចលង់ក្រុងកំពង់ចាម ។ គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ០១ ខែសីហា នេះ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម បានបន្តកើនឡើងដល់កម្ពស់ ១៤,៨៩ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម) ។