គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងម្តេចចៅហ្វាវាំងគង់ សំអុលសមាជិកអចិន្រ្តៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោ តជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តាលខេត្តក្រុងស្រុកឃុំសង្កាត់សរុបចំនួន៨០៨នាក់។