គម្រោងសាងសង់លូប្រអប់ទំហំ ៧.២ម កំពស់ ២.៤ម នៅចំណុចប្រសព្វមុំ៣


គម្រោងសាងសង់លូប្រអប់ទំហំ ៧.២ម កំពស់ ២.៤ម នៅចំណុចប្រសព្វមុំ៣ រវាងប្រឡាយលូ ៥ ប្រឡាយបឹងហារ និងប្រឡាយភូមិម័ល នឹងដាក់អោយដំណើរការបង្ហូរទឹកនៅចុងខែសីហានេះ។
គម្រោងលូប្រអប់ថ្មីនេះ មានសមត្ថភាពបង្ហូរទឹកបាន ១៥ម៉ែត្រគូបក្នុង១វិនាទី ជំនួសលូមូលបច្ចុប្បន្នទំហំ ១.៥ម គឺកើនចំនួន ១០ដងនៃការបង្ហូរទឹកចាស់ ដែលនឹងកាត់បន្ថយការលិចលង់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។