ពិធីចែកអង្ករជំនួយរបស់លេខាធិការដ្ឋានស្បៀងបម្រុងសង្រ្គោះបន្ទាន់អាស៊ានបូក៣ ដល់ជនរងគ្រោះដោយទឹកជំនន់ ឃុំជីក្រែង ស្រុកជីក្រែង ចំនួន ៥២១ គ្រួសារ


រសៀលថ្ងៃសុក្រ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៨ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ចូលរួមជាគណៈអធិបតី ក្នុងពិធីចែកអង្ករជំនួយរបស់លេខាធិការដ្ឋានស្បៀងបម្រុងសង្រ្គោះបន្ទាន់អាស៊ានបូក៣ ដល់ជនរងគ្រោះដោយទឹកជំនន់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន ៥២១ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៤០ គីឡូ និង ថវិកា ១ម៉ឺនរៀល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។