លោកជំទាវ មិថុនា អញ្ជើញស្វាគមន៍ ឯកឧត្តម តេង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍


ថ្ងៃព្រហស្បតិ៍ ៤ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍
ឯកឧត្តម តេង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយគណគណ:ប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹងជំងឺអេដស៍ លើការងារជំរុញការធ្វើតេស្តឈាមរកមេរោគអេដស៍​ និងជំងឺអេដស៍ ដោយរថយន្តចល័ត នៅសាលប្រជុំសាលាខេត្ត​កោះកុង​ បន្ទប់(ខ)។