អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំបញ្ជាដោយសហការ ការិយាល័យបរិស្ថាន ការិយាល័យរ៉ែថាមពល ត្រូវសំអាតសំរាមដែលគរស្អុយនៅខាងកើត ផ្សារត្រពាំងក្រឡឹង


ព្រឹកថ្ងៃច័ន្ទ ០៨រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក ហន ពិសិដ្ឋ អភិបាល នៃគណ:អភិបាលស្រុកភ្នំស្រួច លោក អ៊ុំ ដេត អភិបាលរងស្រុក បានដឹកនាំបញ្ជាដោយសហការ ការិយាល័យបរិស្ថាន ការិយាល័យរ៉ែថាមពល ត្រូវសំអាតសំរាមដែលគរស្អុយនៅខាងកើត ផ្សារត្រពាំងក្រឡឹង ស្ថិតនៅក្នុងឃុំគីរីវ័ន្ត ឈូសលប់នឹងសំអាត អនាម័យ អោយស្អាតទាំងខាងជើង នឹងខាងត្បូងផ្លូវ អោយល្អប្រសើរឡើងវិញ ។