លោកជំទាវ មិថុនា ភូថង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នី ផល្លី ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងចុះសិក្សាប្រមូលទិន្នន័យ សម្រាប់គូសប្លង់មេឆ្នេរប៉ាក់ខ្លង


ថ្ងៃអង្គារ ៩ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២
ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាប្រធានក្រុមការងារ ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងចុះសិក្សាប្រមូលទិន្នន័យ សម្រាប់គូសប្លង់មេឆ្នេរប៉ាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ដើម្បីរៀបចំឆ្នេរប៉ាក់ខ្លង ឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាត សម្រាប់អបអរសាទរ និងត្រៀមទទួលភ្ញៀវទេសចរ ក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ។