បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានចាប់ផ្តើម ដំណើការងាររបស់ខ្លួនក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិក រដ្ឋសភាដើម្បី៖ (១) សម្រេចអំពីសុពលភាពនៃអាណត្តិ របស់សមាជិកនីមួយៗ និង (២) ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។