ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន៣គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A របស់ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺព្រឹកថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន៣គ្រឿង ដល់សិស្សនិទ្ទេស A របស់ខេត្តកំពង់ស្ពឺ ។

សិស្សទាំង៣ដែលទទួលបាននិទ្ទេស A នៅពេលនេះរួមមាន ៖
១. ហ៊ត ឈៀងហេង មកពីវិទ្យាល័យត្រែងត្រយឹង ទទួលបានពិន្ទុ ៩៩,៩១២
២. ជា បរិបូរ មកពីវិទ្យាល័យវាលពង់ ទទួលបានពិន្ទុ ៩៩,៨២៧
៣ . អ៊ឹង ហ្គិចភីង មកពីវិទ្យាល័យកំពង់ស្ពឺ ទទួលបានពិន្ទុ ៩៩,៧៧៩ ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា សំរាប់ខេត្តកំពង់ស្ពឺ ចំនួនសិស្សនិទ្ទេស A ប៉ុន្មានក៏បានដែរ ព្រោះថារង្វាន់ម៉ូតូនៅទីនេះមានស្រាប់ សំរាប់ចែកជូន ។ ហើយក្មួយៗ ដែលទទួលបានរង្វាន់នៅពេលនេះ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របន្ដទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមានទៅដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយអោយទទួលបាននៅលទ្ធផលល្អដូចក្មួយៗនាពេលនេះដែរ ។