រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ក្រុង​ ស្រុក ស្តីពីការលើកកម្ពស់ការចូលរួមមតិ ប្រមូលបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ឃុំ


នៅព្រឹក​ថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ក្រុង​ ស្រុក ស្តីពីការលើកកម្ពស់ការចូលរួមមតិ ប្រមូលបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ឃុំ ក្រោមអធិបតីភាពលោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ ​នៃគណ:អភិបាលស្រុក​អូររាំងឪ លោក គង់ ផាន់​ ប្រធានក្រុមប្រឹក្សាស្រុក និងលោក កាន់ គន់លី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តត្បូងឃ្មុំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក មន្រ្តីសាលាស្រុក លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំគ្រប់ឃុំ។