នាព្រឹកថ្ងៃពុធ ១០កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីពិព័រណ៍អន្តរជាតិចិនភាគខាងលិចលើកទី១៧ នៅទីក្រុង Chengdu ខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន និងបន្តចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប (ASEP) លើកទី១០ នៅទីក្រុងប្រ៊ុសស៊ែល ប្រទេសប៊ែលហ្សិច ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៕