មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Viking Ocean មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


វេលាម៉ោង ១១:៣០ នាទី ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Viking Ocean ដែលជានាវាទី ២៣ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៨៤៣ នាក់ (ស្រី ៤៤៤ នាក់) និងនាវិកចំនួន ៤៦៨ នាក់ (ស្រី ១១១ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២០:០០ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។