នាព្រឹកថ្ងៃ ៧រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមដំណើរដោយក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពម៉ាស៊ីនបូមទឹក ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។