រូបភាពបង្ហាញខ្លឹមសារគ្រប់គ្រាន់អំពី ទណ្ឌិត សម រង្ស៊ី និងភរិយា នៅ IPU ប្រទេសស្វីស


(ប៊ែលហ្សិក)៖ រូបភាពប៉ុន្មានសន្លឹកដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អាចបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងភរិយា មិ​នត្រូវបានទទួលស្វាគមន៍ដោយគណៈប្រតិភូ ឬមន្រ្តីរបស់សហភាពអន្តរសភា (IPU) នៅប្រទសស្វីស ឬបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះទេ ផ្ទុយស្រឡះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់ប្រទេសប៊ែលហ្ស៊ិក និងកម្លាំងសមត្ថកិច្ចឈរការពារ និងអមដំណើរតាមរថយន្តមុខក្រោយ ហើយជាពិសេសមានបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប៊ែកហ្សិចយ៉ាងច្រើន មកទទួលស្វាគមន៍យ៉ាងរីករាយ នៅសណ្ឋាគារ ទីដែលសម្តេចស្នាក់ដើម្បីបំពេញភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅប្រទេស​ប៊ែលហ្សិក។

តាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) បង្ហាញថា លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។

ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។ស៊ី ទេ៕