នៅថ្ងៃចន្ទ័ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
សាលាហ្វឹកហ្វឺនសកម្មភាពកំចាត់មីនអង្គភាពសុីម៉ាក់ខេត្តកំពង់ឆ្នាំងឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាល ជាមួយមន្ត្រីសុីម៉ាក់ និងត្រួតពិនិត្យសកម្មភាពជំនាញខាងសុនខហិតមីន ការបន្សាបគ្រាប់ និងការស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកទេសទំនើបៗ ដើម្បីពន្លឿនល្បឿនកិច្ចការបោសសំអាតមីននៅកម្ពុជា។