គណៈកម្មការទី៧ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទី គណៈកម្មការទី៧ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ នៅបន្ទប់ប្រជុំគណៈកម្មការដែលមានរបៀបវារ:÷
១-ស្តាប់របាយការណ៍អំពីលទ្ធផលការងារសំរេចបានខែតុលា និងទិសដៅការងារបន្តអនុវត្ត។
២-បញ្ហាផ្សេងៗ។