នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលអគាសិក្សាមួយខ្នង នៃសាលាបឋមសិក្សាចុងកោះជ្រូក ស្ថិតក្នុងភូមិទី១៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានកសាងរួចរាល់១០០% ហើយជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកសម្រាប់កូនចៅដែលរស់នៅលើឃុំកោះសំរោងនេះដើម្បីសិក្សារៀនសូត្រ ក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមានរីកចម្រើននិងខ្លាំងខ្លាបន្តទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានចុះពិនិត្យមើលស្ថានភាពការរស់នៅ និងការប្រកបមុខរបរប្រចាំថ្ងៃ បន្ទាប់ពីរដូវទឹកស្រកទៅវិញ របស់អ្នកភូមិដែលរស់នៅកោះសំរោង ព្រោះបច្ចប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន បានដឹកនាំឆ្ពោះទៅកាន់សុខសន្តិភាព សុវត្ថិភាព ការរីកចម្រើននូវហេដ្ឋារចនាសម្ពន្ធ័ដូច ផ្លូវថ្នល(ផ្លូវបេតុងខ្វាត់ខ្វែង) ប្រពន្ធ័អគ្គិសនី និងប្រពន្ធ័ទឹក ដើម្បីជួយសម្រួលក្នុងជីវភាពរបស់ពលរដ្ឋនៅលើឃុំកោះសំរោងងាយស្រួល និងកាត់បន្ថយការលំបាកផងដែរ។
លោកគ្រូអ្នកគ្រូ រួមទាំងសិស្សានុសិស្សដែលបានរៀននៅក្នុងសិក្សាបឋមសិក្សាចុងកោះសំរោងនេះបានសម្តែងភាពសប្បាយរីកពេលទទួលបានអគាសិក្សាថ្មី ហើយក្នុងរដូវបើកបវេសកាលក្នុងឆ្នាំនេះមានភាពងាយស្រួលក្នុងបង្រៀន និងរៀនសូត្ររបស់សិស្សគ្មានភិតភ័យខ្លាចដូចអគារទ្រុតទ្រោមឡើយ ហើយបានថ្លែងអំណរគុណនិងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕