ទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូក១៧៩នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ


ទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូក១៧៩នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។