ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បាននុញ្ញាតឲ្យ លោក Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថានប្រចាំអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាននុញ្ញាតឲ្យ លោក Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថានប្រចាំអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ភាគីទាំងពីរបានពិភាក្សាគ្នា ៤ ចំណុចសំខាន់ៗ ៖
១/ យុទ្ធសាស្រ្ដឆ្នាំ ២០៣០ របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានអនុម័តរួច និងការងារដែល ពាក់ព័ន្ធ និងការប្រតិបត្តិក្នុងវិស័យកសិកម្ម និងធនធានធម្មជាតិ។
២/ ស្វែងរកការណែនាំ និងធាតុចូលពីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ដ ក្នុងភាពជាដៃគូសម្រាប់វិស័យកសិកម្ម និងធនធានធម្មជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
៣/ ពង្រឹងទំនាក់ទំនងក្នុងការរៀបចំ និងអនុវត្តគម្រោងនានា ក្នុងការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
៤/ ពិភាក្សាទៅលើកម្មវិធី ឬ គម្រោងដែល មានសក្ដានុពល និងអាតិភាពរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងធានាគារអភិវឌ្ឍន៍អាស៊ីក្នុងពេលអនាគត ៕