នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្រសួងរ៉ែ និងថាមពល គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់(គណៈកម្មការទី៩)នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័ត និងចូលជាធរមានរួចហេីយ ព្រមទាំងស្វែងយល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ។
គណៈកម្មការទី៩នៃរដ្ឋសភា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុយ សែម
