ការ​ពិនិត្យ​វាយ​តម្លៃ​ការ​បោះ​ពុម្ព និង​ដឹកជញ្ជូន​សៀវភៅ​សិក្សា​គោល ឆ្នាំ​២០១៨-២០១៩


រាជធានី​ភ្នំពេញ៖ គណៈប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ពិនិត្យ​វាយ​តម្លៃ​ការ​បោះពុម្ព និង​ដឹកជញ្ជូន​សៀវភៅ​សិក្សា​គោល ឆ្នាំ​២០១៨-២០១៩ ថវិកា​កម្មវិធី​ឆ្នាំ​២០១៨ ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន ស៊ីនឌី អ៊ីមផត អិចផត ដើម្បី​ពិនិត្យ​គុណភាព​ និង​បរិមាណ​នៃ​សៀវភៅ​ដែល​ត្រូវ​​បាន​បោះពុម្ព​ ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ​រៀន និង​បង្រៀន។​​​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ផ្សេង​ទៀត បាន​ចូលរួម​ក្នុង​ពិនិត្យ​វាយ​តម្លៃ​ការ​បោះ​ពុម្ភ​នេះ នា​​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅក្រុមហ៊ុន ស៊ីនឌី អ៊ីមផត អិចផត និង​គ្រឹះស្ថាន​បោះពុម្ភ​ចែក​ផ្សាយ៕