ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានគណៈចលនាស្រ្តីខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានសាខាសមាគមន៍ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ ថ្ងៃបង្កើតសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ( ២-ធ្នូ-១៩៧៨ ២-ធ្នូ-២០១៨ ) ។ ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ៕
ពិធីរំលឹកខួបលើកទី៤០ ថ្ងៃបង្កើតសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ( ២-ធ្នូ-១៩៧៨ ២-ធ្នូ-២០១៨)
