ពិធីរំលឹក​ខួបលើកទី៤០ ថ្ងៃបង្កើតសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការ​អភិវឌ្ឍន៍ ( ២-ធ្នូ-១៩៧៨ ២-ធ្នូ-២០១៨)


ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ និន សាផុន អ្នក​តំណាង​រាស្រ្តមណ្ឌលតាកែវ និងជាប្រធានគណៈចលនា​ស្រ្តីខេត្ត​តាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល​ខេត្តតាកែវ និងលោកជំទាវ ឯកឧត្តម អ៊ិត សារុន សមាជិកក្រុម​ប្រឹក្សាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានសាខាសមាគមន៍​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីក្នុង​ពិធីរំលឹក​ខួបលើកទី៤០ ថ្ងៃបង្កើតសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងការ​អភិវឌ្ឍន៍ ( ២-ធ្នូ-១៩៧៨ ២-ធ្នូ-២០១៨ ) ។ ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ៕