ព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅបរិវេណវត្តអំពិលតាពក ឃុំអំពិលតាពក បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអំពិលតាពក ព្រមទាំងក្រុមការងារ និងមានការចូលរួមពីលោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុកអូររាំងឪ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក និងជុំវិញស្រុក ក្រុមប្រឹក្សាឃុំអំពិលតាពក ព្រមទាំងប្រជាពលរដ្ឋ លោកយាយ លោកតាផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត អញ្ញើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ
