ឯកឧត្តម អ៊ាង សុផល្លែត អញ្ញើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ​


ព្រឹកថ្ងៃចន្ទ​ ១រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ នៅបរិវេណវត្តអំពិលតាពក​ ឃុំអំពិលតាពក​ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ​ ប្រវែង ៤៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់​ ០,១៥ម៉ែត្រ ស្ថិតនៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ​ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអំពិលតាពក ព្រមទាំងក្រុមការងារ​ និងមានការចូលរួមពីលោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុកអូររាំងឪ​ ក្រុមប្រឹក្សា​ស្រុក​ មន្ត្រីរាជការសាលាស្រុក​ និងជុំវិញស្រុក​ ក្រុមប្រឹក្សា​ឃុំអំពិលតាពក​ ព្រមទាំងប្រជាពលរដ្ឋ​ លោកយាយ​ លោកតា​ផងដែរ។